khmer eng
  • ឯកឧត្តម ឈើយ ចាន់ ណា បានអញ្ជើញជួបសំណេះសណាលសួរសុខទុក្ខ លោកនាយក នាយិកា ទូទាំងស្រុក និងលោកគ្រូ អ្នកគ្រូ បង្រៀននៅសាលាបឋមសិក្សាស្វាយចេក
     
    ចែករំលែក ៖

    ស្ថិតនៅសាលាបឋមសិក្សាស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ឯកឧត្តម ឈើយ ចាន់ ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ លោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក និងលោក លឿង សុភក្ដិ អភិបាលស្រុក បានអញ្ជើញជួបសំណេះសណាលសួរសុខទុក្ខ លោកនាយក នាយិកា ទូទាំងស្រុក និងលោកគ្រូ អ្នកគ្រូ បង្រៀននៅសាលាបឋមសិក្សាស្វាយចេក។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក មេឃុំស្វាយចេក លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធ សរុបចំនួន៦៥នាក់។ ឯកឧត្តម បានសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ និងសូមថ្លែងអំណរគុណ ចំពោះលោកនាយក លោកគ្រូ អ្នកគ្រូ ដែលបានលះបង់កម្លាំកាយចិត្ត ប្រាជ្ញា ស្មារតី ចំពោះបុព្វហេតុវិស័យអប់រំ យុវជន និងកីឡា ក្នុងការរួមចំណែកកសាងធនធានមនុស្សឱ្យកាន់តែសម្បូរបែប មានសមត្ថភាព និងគុណធម៌ ដើម្បីរួបរួមគ្នាកសាងប្រទេសជាតិមួយឱ្យរីកចម្រើនសម្បូរសប្បាយរុងរឿងជាអមត។ នាឱកាសនោះឯកឧត្តម បាននាំយកអំណោយរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីកែ គឹមយ៉ាន នូវសារ៉ុង ចំនួន៥៦០សារ៉ុង សម្រាប់ចែកជូនលោកគ្រូ អ្នកគ្រូ ទូទាំងស្រុកស្វាយចេក ថិវកាចំនួន២០០ដុល្លារអាមេរិក សម្រាបការធ្វើផ្លូវបេតុង និងដើមឈើ ចំនួន៥០ដើម ជូនសាលាបឋមសិក្សាស្វាយចេក ព្រមទាំងបានរៀបចំពិសាអាហារសាមគ្គីផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម យស ផានីត្តា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាប្រធានរដ្ឋសភាជាតិតួកគីយេ និងគណៈប្រតិភូជាន់ខ្ពស់នៃសភាជាតិហុងគ្រី ក្នុងអំឡុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU)
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញចូលរួម​ក្នុងពិធី​បុណ្យ​ទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ​ ឧទ្ទិស​កុសលជូន​ដល់វិញ្ញាណក្ខន្ធ​លោក​ជំទាវ​ ថៃ​ អុឹងខាហ៊ាង​
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក​ ម៉ាលី អញ្ជើញចូលក្រាបថ្វាយបង្គំ និងនាំយកទេយ្យវត្ថុ រួមទាំងបច្ច័យ ថ្វាយប្រគេនចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តបិយម្ពវ័ន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ